រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីអបអរសាទរ និងដង្ហែជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគម្រូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ ដែលមណ្ឌលសុខភាពសំរោង ទទួលបានជ័យលាភីលេខ១, មណ្ឌលសុខភាពបឹងបទកណ្ដាល ទទួលបានជ័យលាភីលេខ៣ និងអនុវិទ្យាល័យពោធិ៍សាត់ ទទួលបានជ័យលាភីលេខ៤ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណសាលាខេត្ត នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ខូយ រីដា អភិបាលខេត្ត ក្នុងនោះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុង មន្ត្រីរាជការ យុវជនទាំង៤អង្គភាព លោកគ្រូ អ្នកគ្រូ យុវជនកាកបាទ យុវជនកាយរឹទ្ធ និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ប្រភពរូបភាពពី Page ពោធិ៍សាត់ អរគុណសន្តិភាព